ទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយះTel: 011 77 64 66 CAM-HOTNEWS 🔴 អគ្គីភ័យលេបត្របាក់ផ្ទះលក់់ដូរ ២ល្វែង អស់រលីង......

🔴 អគ្គីភ័យលេបត្របាក់ផ្ទះលក់់ដូរ ២ល្វែង អស់រលីង......

(លម្អិត) អគ្គីភ័យលេបត្របាក់ផ្ទះលក់់ដូរ ២ល្វែង អស់...... នៅវេលាម៉ោង ០៩,២០នាទីព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចផ្ទះលក់សម្ភារះប្រើប្រាស់ ស្ថិតនៅផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 👉 ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី បង្ករជាអគ្គិភ័យ។ អគ្គីភ័យនេះធ្វើឱ្យឆេះផ្ទះថ្មប្រក់ស័ង្កសី ទំហំ ១០ម៉ែត្រ X ១៦ម៉ែត្រ ចំនួន ២ល្វែង ខូចខាត រថយន្តម៉ាក Lexus NX200T ចំនួន ០១គ្រឿង រួមទាំងសម្ភារសម្រាប់លក់ដូរអស់ទាំងស្រុង ហើយពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។ នៅម៉ោង១១:២០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង - ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ១៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៤៥ឡាន ស្មើនឹង ១៨០ម៉ែត្រគូប - រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប - រថយន្តអគ្គិភ័យអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប - រថយន្តអគ្គិភ័យសួនឧស្សហកម្មកាណាឌីយ៉ា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប - រថយន្តអគ្គិភ័យទព័ពិសេស៩១១ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប ៕

0/Post a Comment/Comments