ទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយះTel: 011 77 64 66 CAM-HOTNEWS 🔴 Mclaren​បេីកឆ្លងផ្លូវ​ក៍ត្រូវ​ម៉ូតូ​ហុងដា​ឌ្រីម​ជិះ​ផ្លូវ​ត្រង់​ជ្រុល

🔴 Mclaren​បេីកឆ្លងផ្លូវ​ក៍ត្រូវ​ម៉ូតូ​ហុងដា​ឌ្រីម​ជិះ​ផ្លូវ​ត្រង់​ជ្រុល

🔴 រថយន្តទំនើប​Mclaren​បេីកឆ្លងផ្លូវ​ក៍ត្រូវ​ម៉ូតូ​ហុងដា​ឌ្រីម​ជិះ​ផ្លូវ​ត្រង់​ជ្រុល​ទៅ​បុុក​បណ្តាល​ឲ្យ​រងការ​ខូចខាត​ព្រមទាំង​ធ្វើ​អោយ​ម្ចាស់​ម៉ូតូ​រងរបួស​ ​ ភ្នំពេញៈ​រថយន្ត​សេរី​ទំនើប​Mclaren តំលៃ​ខ្ទង់​លាន​ដុល្លារ​បេីកឆ្លងផ្លូវ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ ក៍ត្រូវ​ម៉ូតូ​ហុងដា​ឌ្រីម​ ជិះ​ដោយ​បុរស​ម្នាក់​ផ្លូវ​ត្រង់​ ជ្រុល​ទៅ​បុុក​បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​រងរបួស​ ។ ​ ហេតុការណ៍​នេះ​ដែរ​បាន​កេីត​ឡើង​នៅ​វេលា​ម៉ោង​ ៧និង​៣៥នាទីយប់​ ថ្ងៃ​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០២៤​ ចំនុច​អតីត​ Rang club ផ្លូវ​ជាតិ​លេខ​២​ភូមិ​ទួល​រកា​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ​ ។ ​ តាម​ប្រភព​ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​បុរស​ជាជន​ជាតិ​ថៃ​២នាក់​ បានបេីក​រថយន្ត​សេរី​ទំនើប​ម៉ាក​ Mclaren 560S ពណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​ កម្ពុជា​ S.M.8989 បានបេីក​ចេញ​ពី​រោងចក្រ​មួយ​កន្លែង​ជិត​កន្លែង​កើត​ហេតុ​ ហើយ​ឆ្លង​កាត់​ទទឹង​ផ្លូវ​ បំរុង​ឡើង​ទៅ​រក​ស្តាំ​របស់​ខ្លូន​ ឆ្ពោះ​ទៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់​ តែ​គាប់​ជួន​ពេល​នោះ​ ក៍ស្រាប់​តែ​បុរស​ម្នាក់​ បានជិះ​ម៉ូតូ​ហុងដា​ឌ្រីម​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ តាកែវ​ 1Y 2638 បានជិះ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២​ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ហេីយ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ដូច​គ្នា​ ក៍ជ្រុល​ទៅ​បុក​បញ្ចិត​ពី​ក្រោយ​រថយន្ត​ បណ្តាល​ឲ្យ​ដួល​អូស​ខ្ទាត​ទៅ​ចិញ្ចេីម​ផ្លូវ​ ព្រម​ទាំង​ធ្វើ​ឲ្យ​មនុស្ស​រងរបួស​ រងរបួស​ដៃ​និង​ជើង​ខាង​ឆ្វេង​ហូរ​ឈាម​ ត្រូវ​បាន​ដឹកតាម​ម៉ូតូ​កង់​បី​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ភ្លាមៗ​ ។ ​ ដោយ​ឡែក​ខាង​រថយន្ត​វិញ​ រងការ​ខូចខាត​កាង​ក្រោយ​ចំហៀង​ខាង​ឆ្វេង​បន្តិច​បន្តួច​ ហើយ​ភ្លាមៗ​នោះ​អ្នក​បេីក​បរ​បាន​បេីក​រថយន្ត​ចេញ​ទៅ​មួយ​សន្ទុះ​ក៍បេីក​ត្រលប់​មក​កន្លែង​កើត​ហេតុ​វិញ​ដេីម្បី​ធ្វើ​ការ​ដោះ​ស្រាយ​គ្នា​ផងដែរ​ ។ ​ ក្រោយ​ពេល​កេីតហេតុ​ ដោយ​សារ​តែ​មិន​ទាន់​មាន​តំណាង​ណា​អានិយាយ​ដោះ​ស្រាយ​គ្នា​បាន​ មធ្យោបាយ​ទាំង​អស់​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ប្រគល់​អោយ​ផ្នែក​ជំនាញ​ចរាចរណ៍​ផ្លូវគោក​ធ្វើ​ការ​វាស់​វែង​យក​ទៅ​រក្សា​ទុក​រងចាំ​ដំណោះ​ស្រាយ

0/Post a Comment/Comments