🔴ប្រជាពលរដ្ឋ ៥២០ គ្រួសារ រងទុក្ខដោយក្រុមហ៊ុន ហេងអភិវឌ្ឍន ឃុបឃិតគ្នាបំពានយកដី..ជាង១០ឆ្នាំមិនមានចម្លើយ
🔴ប្រជាពលរដ្ឋ ៥២០ គ្រួសារ រងទុក្ខដោយក្រុមហ៊ុន ហេងអភិវឌ្ឍន ឃុបឃិតគ្នាបំពានយកដីអស់រយះជាង ១០ឆ្នាំមិនមានចម្លើយ
នាព្រឹកថ្ងៃទី 27 កញ្ញា ២០២៣ មុខក្រសួងរៀបចំដែននគរូបណីកម្ម និងសំណង់ មានប្រជាពលរដ្ឋជាង ១០០នាក់តំណាងអោយ ៥២០ គ្រួសារ ដែលរងគ្រោះដោយសារតែការទិញដីឡូត៍ ស្របច្បាប់ពីបុរីភូមិខ្ញុំ របស់ក្រុមហ៊ុន ជេមខេម ដែលស្ថិតនៅក្នុងឃុំរការខ្ពស់ និងឃុំកណ្តោក ស្រុកណ្តាលស្ទឹង ខេត្តកណ្តាល ហើយត្រូវក្រុមហ៊ុនហេងអភិឌ្ឍន៍ រំលោភយក ក៏បានលើកគ្នាយកញ្ញតិទៅដាក់នៅក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ជាថ្មី ដើម្បីទទួចស្នើសុំអោយអន្តរាគមន៍ជួយរកយុត្តិ និង ជួយកាត់ឃ្វៀលដីទំហំ ៣២ហិតតា ប្រគល់អោយពួកគាត់ទាំង៥២០គ្រួសារវិញ។
ការតវ៉ាខាងលើនេះបានផ្ទុះឡើងជាថ្មី កាលពីវេលាម៉ោង ៨,៣០នាទី ព្រឹកថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០២៣ ដោយប្រជាពលរដ្ឋបាននាំគ្នាជួបប្រមូលផ្តុំលើកឯកសារ និងរូបថតសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅមុខក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ ២០០៣ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមប្រជាពលរដ្ឋបានអោយដឹងថា ពួកគាត់ចំនួន ៥២០នាក់ បានរងភាពអយុត្តិធម៌រយៈពេលប្រមាណ១០ឆ្នាំ បន្ទាប់ពី ពួកគាត់ទិញដីឡូត៍ពីបុរីភូមិខ្ញុំរបស់ក្រុមហ៊ុនជេមខេមដោយស្របច្បាប់ ហើយត្រូវបានក្រុមហ៊ុនហេងអភិឌ្ឍន៍យកគ្រឿងចក្រមកឈូសឆាយរំលោភយក និងយកដីរបស់ពួកគាត់ទៅលក់បន្តទៀតដោយមិនញញើតខុសផ្លូវច្បាប់ឡើយ ។
បើតាមញាត្តិរបស់ប្រជាពលរដ្ឋតវ៉ាដែលបានគោរពជួន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានអោយដឹងថា យើងខ្ញុំទាំងអស់គ្នា ជាមន្ត្រីរាជការ ប៉ូលិស ទាហាន កងរាជអាវុធហត្ថ គ្រូបង្រៀន បុគ្គលិក ក្រុមហ៊ុនឯកជន អង្គការ អាជីវករ ប្រជាពលរដ្ឋ និងមន្ត្រីរាជការចូលនិវត្តន៍ រាប់រយគ្រួសាររស់នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តបានរងគ្រោះបាត់បង់ដី ដែលស្ថិតនៅភូមិទួលក្រសាំង , ភូមិ អំពៅ , ភូមិគោករមៀត, ឃុំរកាខ្ពស់ និងឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ចំពោះតាមញ្ញតិសុំអន្តរាគមន៍ក៏បានអោយដឹងទៀតថា ប្រជាពលរដ្ឋរងគ្រោះ បានទិញដីនិងទទួលបានលិខិតផ្ទេរសិទ្ធិកាន់កាប់ដោយមានអាជ្ញាធរទទួលស្គាល់តាំងពីឆ្នាំ២០០៨ រហូតមកដល់ឆ្នាំ២០១៦ ស្រាប់តែមានគ្រឿងឈូសឆាយធ្វើទំនប់ហ៊ុមព័ទ្ធដីរបស់យើងខ្ញុំ និងមិនអនុញ្ញាតអោយប្រជាពលរដ្ឋចូលទៅដីរបស់ខ្លួន ដោយអះអាងថា ដីនោះគេបានទិញ ពីក្រុមហ៊ុនហេងអភិឌ្ឍន៌
បើតាមសម្តីប្រជាពលរដ្ឋបានរងភាពអយុត្តិធម៌ជាទីបំផុតពីព្រោះ ដីនោះ មន្ត្រីភូមិ ឃុំ ស្រុកខេត្ត បានដឹងឮពីការព្រមព្រៀម និងអនុញ្ញាតរបស់លោកជំទាវ សៀង ចាន់ហេង ដោយបានផ្ទេរប្លង់កម្មសិទ្ធិដីទំហំ៣២៩.៧១០ម៉ែត្រការ៉េ អោយទៅលោកប៊ុណ្ណ ច័ន្ទគ្រឹះស្នា ដើម្បីពុះជាដីឡូត៍លក់ដល់ប្រជាពលរដ្ឋ ហើយលោកមេភូមិ មេឃុំ បានចុះហត្ថលេខាប្រថាប់ត្រាទទួលស្គាល់សិទ្ធិកាន់កាប់បន្តមកអោយប្រជាពលរដ្ឋ ។
។ ៊ប្រជាពលរដ្ឋក៏បានបញ្ជាក់ថា មិននឹកស្មានថា លោកជំទាវសៀង សុខហេង លក់ដីអោយគេពុះឡូត៍លក់ហើយ បែរជាយកដីនោះ រួមទាំងដីផ្សេងទៀតរបស់គាត់ទាំងអស់ជាង៣០០ហិតតាមកធ្វើជាប្លង់រឹង ហើយលក់ទៅអោយឈ្មោះ គន់ គឹមយាត ភេទស្រី អាយុ៥៥ឆ្នាំ តាំងពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១២ ហើយលក់បន្តទៀតទៅអោយក្រុមហ៊ុនអូ រៀនថល ប៉ារិស អ៊ិនវេសមេន ដែលមានលោកលី ហ្សីយ៉ុង ជាតំណាង នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥។
ប្រជាពលរដ្ឋក៏បានទទួចស្នើសុំលោកឧបនាយករដ្ឋមន្ត្រីជារដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មេត្តាជួយអន្តរាគមន៍ កាត់ឃ្វៀលដីមកអោយពួកគាត់ដោយក្តី អនុគ្រោះបំផុត ។ បន្ទាប់ពីទទួលញ្ញតិមន្ត្រីនៃក្រសួងរៀបចំដែនដីក៏បានសន្យាថា នឹងជួយដោះស្រាយជូនមិនទុកឱ្យប្រជាពលរដ្ឋរងគ្រោះតទៅទៀតឡើយប្រជាពលរដ្ឋ សង្ឃឹមថា «មិនសន្យាខ្យល់តទៅទៀត
ឡើយ» ។
ទោះបីជាយ៉ាងណា កោះសន្តិភាពពុំទទួលការបំភ្លឺណាមួយពីក្រុមហ៊ុនហេងអភិវឌ្ឍន៍ឡើយ ។ មានព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
Post a Comment